តើការធានាឥតខ្ចោះជាអ្វី?


ដោយហេតុថា គ្រោះថ្នាក់អាចកើតមានឡើងលើយើងទាំងអស់គ្នា ASUS បានដាក់បញ្ចូល Perfect Warranty ដើម្បីជួយការពារផលិតផលរបស់អតិថិជនយើង សម្រាប់រាល់ពេលជួបឧប្បតិ្តដូចជាការកំពប់ទឹក បញ្ហាផ្នែកសៀគ្វីចរន្ត ឬការធ្លាក់បែកដោយចៃដន្យជាដើម។



Perfect Warranty ក្នុងឆ្នាំទី១


ASUS ផ្ដល់នូវការធានារ៉ាប់រងសម្រាប់គ្រោះថ្នាក់ចៃដន្យ ទៅកាន់អតិថិជនដោយឥតគិតថ្លៃ សម្រាប់រយៈពេលមួយឆ្នាំដំបូង ដោយយោងតាមលក្ខខណ្ឌដូចខាងក្រោម៖

1. សេវាកម្មធានាសម្រាប់អតិថិជនដែលទិញផលិតផលប្រភេទ Notebooks និង Gaming Notebooks អតិថិជនចាំបាច់ត្រូវចុះឈ្មោះឧបករណ៍របស់ខ្លួននៅលើវេបសាយផ្លូវការរបស់ ASUS ក្នុងរយៈពេល៣០ថ្ងៃដំបូងបន្ទាប់ពីការទិញផលិតផលនោះ ដើម្បីទទួលបានការធានាឥតខ្ចោះក្នុងឆ្នាំដំបូង (វិធីចុះឈ្មោះ៖ ចុចទីនេះ)
2. នៅពេលផលិតផលរបស់អតិថិជនបានខូចខាត ក្នុងលក្ខខណ្ឌណាមួយដែលមានបញ្ជាក់ក្នុងប័ណ្ណធានា ក្រោមផ្នែក «លក្ខខណ្ឌលើកលែក សម្រាប់សេវាកម្មធានាមានកំណត់នេះ (លើកលែងចំពោះការធានា)» ASUS នឹងរ៉ាប់រងថ្លៃចំណាយ ៨០% ដោយតម្រូវឱ្យអតិថិជនរ៉ាប់រងត្រឹម ២០% នៃថ្លៃចំណាយតែប៉ុណ្ណោះ
3. គ្រឿងកុំព្យូទ័រដូចជា Mouse និងខ្សែ USB មិនអាចទទួលបានPerfect Warrantyនោះទេ
4. Perfect Warranty អាចប្រើប្រាស់បានសម្រាប់តែនៅក្នុងប្រទេសកម្ពុជាតែប៉ុណ្ណោះ ហើយផលិតផល ចាំបាច់ត្រូវតែជាផលិតផលដែលទិញពីតំណាងចែកចាយរបស់ ASUS ប្រទេសកម្ពុជា។

 

តើស្ថិតក្នុងស្ថានភាពណាដែលមិនត្រូវបានគ្របដណ្តប់ដោយការធានាល្អឥតខ្ចោះ (Perfect Warranty) ?

លក្ខខណ្ឌដែលអាចប្រើប្រាស់ការធានាឥតខ្ចោះ (Perfect Warranty) បាន លក្ខខណ្ឌដែល មិនធានាដោយការធានាឥតខ្ចោះ (Perfect Warranty)
- ការធ្លាក់ ការបុក និងការប៉ះទង្គិចនានា - ផលិតផលបាត់ ឬត្រូវបានលួច
- ខូចខាតដោយសារការចូលទឹក - ការខូចខាតដែលបង្កឡើងដោយចេតនារបស់អតិថិជន
- ការឆ្លងចរន្ត ដែលបណ្តាលមកពីបញ្ហាអាដាប់ទ័រ ថ្ម និងឆ្នាំងសាក - គ្រឿងកុំព្យូទ័រនានា
- ការបាក់បែកដោយចៃដន្យ - ការខូចខាតដែលបង្កឡើងដោយគ្រោះធម្មជាតិ ដូចជាគ្រោះទឹកជំនន់ អគ្គីភ័យ និងសង្គ្រាមជាដើម

 

ប៉ុន្តែ ប្រសិនបើមិនមានកម្មវិធី MyASUS អ្នកអាចទាញយកដោយគ្រាន់តែអនុវត្តិតាមវិធីដូចខាងក្រោម


- សម្រាប់ Notebook/PC អ្នកអាចទាញយកបានដោយខ្លួនឯង ដោយគ្រាន់តែស្វែងរកកម្មវិធី ក្នុង Microsoft Store ឬលេខកូដ QR ខាងក្រោម


- សម្រាប់ទូរស័ព្ទដៃ អតិថិជនអាចទាញយកដោយខ្លួនឯង ដោយគ្រាន់ស្វែងរកក្នុងកម្មវិធី Play StoreApp Store ឬលេខកូដ QR ខាងក្រោម

南宫28